18 ព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងនាំខ្ញុំចូលទៅក្នុងនគរស្ថានសួគ៌របស់ព្រះអង្គដោយសុវត្ថិភាព សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។
19 សូមជម្រាបសួរដល់នាងព្រីសីល និងលោកអ័គីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេស៊ិភ័រផងដែរ។
20 លោកអេរ៉ាស្ទុសស្នាក់នៅក្រុងកូរិនថូស រីឯលោកទ្រភីម ខ្ញុំបានទុកឲ្យនៅក្រុងមីលេត ព្រោះគាត់ឈឺ។
21 ចូរអ្នកព្យាយាមមកឲ្យបានមុនរដូវរងារ។ លោកអ៊ើប៊ូឡុស លោកពូដេន លោកលីណុស និងនាងក្លូឌា ព្រមទាំងបងប្អូនទាំងអស់ក៏ជម្រាបសួរមកអ្នកដែរ។
22 សូមព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។