10 ដូច្នេះ ពេលខ្ញុំមកដល់ ខ្ញុំនឹងរំលឹកពីការដែលគាត់ធ្វើ គាត់ចេះតែនិយាយអំពីយើងដោយពាក្យអាក្រក់ ហើយប៉ុណ្ណឹងមិនស្កប់ចិត្ដទេ គាត់ថែមទាំងមិនទទួលបងប្អូន ហើយហាមឃាត់អស់អ្នកដែលចង់ទទួល ទាំងបណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។
11 ប្អូនជាទីស្រឡាញ់អើយ! ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យត្រាប់តាមសេចក្ដីអាក្រក់ឡើយ អ្នកដែលប្រព្រឹត្ដល្អ អ្នកនោះមកពីព្រះជាម្ចាស់ហើយ រីឯអ្នកដែលប្រព្រឹត្ដអាក្រក់វិញ អ្នកនោះមិនបានឃើញព្រះជាម្ចាស់ឡើយ។
12 មនុស្សទាំងអស់ ព្រមទាំងសេចក្ដីពិតក៏ធ្វើបន្ទាល់ល្អៗពីលោកដេមេទ្រាស រីឯយើងវិញក៏ធ្វើបន្ទាល់ដែរ ហើយអ្នកក៏ដឹងដែរថា សេចក្ដីបន្ទាល់របស់យើងជាពិត។
13 ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវសរសេរមកអ្នក ប៉ុន្ដែខ្ញុំមិនចង់សរសេរដោយស្លាបប៉ាកកា និងទឹកខ្មៅនោះទេ
14 ព្រោះខ្ញុំសង្ឃឹមថា ខ្ញុំនឹងជួបអ្នកឆាប់ៗនេះ ហើយនិយាយដោយផ្ទាល់មាត់។
15 សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ដ។ មិត្ដសម្លាញ់ដែលនៅទីនេះក៏ជម្រាបសួរមកអ្នកដែរ សូមជម្រាបសួរដល់មិត្ដសម្លាញ់ដែលនៅទីនោះតាមឈ្មោះផង។