នាង​រស់ 2:1-4 KHSV

1 នាង​ណាអូមី​មាន​សាច់‌ញាតិ​ខាង​ប្ដី​ម្នាក់​ឈ្មោះ​បូអូស ជា​អ្នក​មាន​កិត្តិយស និង​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ។

2 នាង​រស់ ជា​សាសន៍​ម៉ូអាប់ ពោល​ទៅ​ម្ដាយ​ក្មេក​ថា៖ «សូម​អ្នក​ម្ដាយ​ឲ្យ​កូន​ទៅ​រើស​ស្រូវ​នៅ​តាម​ស្រែ​នានា​ទៅ គង់​តែ​មាន​គេ​អាណិត ទុក​ឲ្យ​កូន​រើស​ស្រូវ​តាម​ក្រោយ​ពុំ‌ខាន»។ នាង​ណាអូមី​ឆ្លើយ​ថា៖ «ទៅ​ចុះ​កូន!»។

3 នាង​រស់​ក៏​ចេញ​ទៅ​រើស​ស្រូវ​តាម​ក្រោយ​ពួក​អ្នក​ច្រូត​នៅ​ក្នុង​ស្រែ​មួយ គាប់​ជួន​ប៉ះ​ចំ​លើ​ស្រែ​របស់​លោក​បូអូស ដែល​ត្រូវ​ជា​សាច់‌ញាតិ​របស់​លោក​អេលី‌ម៉ាឡេក។

4 ពេល​នោះ លោក​បូអូស​បាន​មក​ពី​ភូមិ​បេថ្លេ‌ហិម គាត់​ពោល​ទៅ​កាន់​ពួក​អ្នក​ច្រូត​ថា៖ «សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។ ពួក​គេ​ឆ្លើយ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក​ដែរ!»។