នាង​រស់ 3:1-6 KHSV

1 ថ្ងៃ​មួយ នាង​ណាអូមី​ពោល​ទៅ​កាន់​នាង​រស់​ថា៖ «ម៉ែ​ត្រូវ​តែ​រក​អនាគត​ឲ្យ​កូន ដើម្បី​កូន​បាន​សេចក្ដី​សុខ។

2 លោក​បូអូស​ដែល​កូន​ធ្វើ​ការ​ជា​មួយ​ស្រី​បម្រើ​របស់​គាត់​នោះ ជាប់​សាច់‌ញាតិ​នឹង​យើង​ដែរ។ ល្ងាច​នេះ គាត់​នឹង​ទៅ​បោក​បែន​ស្រូវ​នៅ​លាន។

3 ចូរ​កូន​តុប‌តែង​ខ្លួន​ឲ្យ​ស្អាត លាប​ទឹក​អប់ និង​ស្លៀក​ពាក់​យ៉ាង​ល្អ​ផង រួច​ដើរ​ទៅ​លាន​ដែល​គាត់​បោក​បែន​ស្រូវ តែ​កុំ​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ស្គាល់ រហូត​ទាល់​តែ​គាត់​ពិសា​អាហារ និង​ស្រា​រួច។

4 ពេល​គាត់​ចូល​សម្រាន្ដ កូន​ត្រូវ​មើល​ចំណាំ​កន្លែង​ដែល​គាត់​សម្រាន្ដ​ឲ្យ​បាន​ច្បាស់។ បន្ទាប់​មក កូន​ត្រូវ​ទៅ​បើក​ភួយ​នៅ​ចុង​ជើង​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ គាត់​នឹង​ប្រាប់​កូន​នូវ​អ្វីៗ​ដែល​កូន​ត្រូវ​ធ្វើ»។

5 នាង​រស់​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​ម្ដាយ​សព្វ​គ្រប់​ទាំង​អស់»។

6 នាង​រស់​ចេញ​ទៅ​លាន​បោក​បែន​ស្រូវ ហើយ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​ពាក្យ​ដែល​ម្ដាយ​ក្មេក​បាន​បង្គាប់។