នាង​រស់ 4:15-21 KHSV

15 ចៅ​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​សុភមង្គល​ឡើង​វិញ ហើយ​ជួយ​ថែ‌រក្សា​អ្នក​នៅ​ពេល​ចាស់​ជរា​ផង ដ្បិត​ក្មេង​នេះ​បាន​កើត​ពី​កូន​ប្រសា​ដែល​ស្រឡាញ់​អ្នក។ នាង​នេះ​ប្រសើរ​ជាង​កូន​ប្រុស​ប្រាំ‌ពីរ​នាក់​ទៅ​ទៀត»។

16 នាង​ណាអូមី​ក៏​យក​ចៅ​មក​បី ហើយ​ចិញ្ចឹម​បី​បាច់​ត​រៀង​ទៅ។

17 ពួក​ស្ត្រី​ដែល​នៅ​ជិត​ខាង​នាំ​គ្នា​ពោល​ថា៖ «នាង​ណាអូមី​មាន​កូន​ប្រុស​មួយ!»។ ពួក​គេ​ហៅ​កូន​នោះ​ថា «អូបេដ»។ លោក​អូបេដ​នេះ​ហើយ ដែល​ត្រូវ​ជា​ឪពុក​លោក​អ៊ីសាយ ហើយ​លោក​អ៊ីសាយ​ជា​បិតា​របស់​ព្រះ‌បាទ​ដាវីឌ។

18 នេះ​ជា​ពូជ‌ពង្ស​លោក​ពេរេស: លោក​ពេរេស​បង្កើត​លោក​ហេត‌ស្រុន

19 លោក​ហេត‌ស្រុន​បង្កើត​លោក​រ៉ាម លោក​រ៉ាម​បង្កើត​លោក​អមី‌ណា‌ដាប់

20 លោក​អមី‌ណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន

21 លោក​សាល‌ម៉ូន​បង្កើត​លោក​បូអូស លោក​បូអូស​បង្កើត​លោក​អូបេដ