យ៉ូណាស 1:1-5 KHSV

1 ថ្ងៃ​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូណាស ជា​កូន​របស់​លោក​អមី‌ថាយថា៖

2 «ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ថា អំពើ​អាក្រក់​របស់​ពួក​គេ​ល្បី​រន្ទឺ​រហូត​មក​ដល់​យើង»។

3 លោក​យ៉ូណាស​ក៏​ក្រោក​ឡើង គេច​ខ្លួន​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ លោក​ទៅ​ដល់​ក្រុង​យ៉ុប‌ប៉េ ហើយ​រក​ឃើញ​សំពៅ​មួយ​ដែល​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​ក្រុង​តើស៊ីស លោក​ក៏​បង់​ថ្លៃ​ធ្វើ​ដំណើរ រួច​ចុះ​សំពៅ​ទៅ​ជា​មួយ​អ្នក​ឯ​ទៀតៗ​ធ្វើ​ដំណើរ​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។

4 ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​បញ្ជា​ឲ្យ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​សមុទ្រ បង្កើត​ជា​ព្យុះ បណ្ដាល​ឲ្យ​សំពៅ​ស្ទើរ​តែ​នឹង​បែក​បាក់។

5 អ្នក​សំពៅ​ភ័យ​ខ្លាច​ណាស់ ម្នាក់ៗ​បន់​ព្រះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ហើយ​គេ​បោះ​បរិក្ខារ​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​សំពៅ​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​សំពៅ​ស្រាល។ រីឯ​លោក​យ៉ូណាស​វិញ លោក​ចុះ​ទៅ​សម្រាន្ដ​លង់‌លក់​នៅ​បាត​សំពៅ។