5 ទូលបង្គំគិតថា ព្រះអង្គបានដេញទូលបង្គំចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយប៉ុន្តែ ទូលបង្គំនៅតែសម្លឹងឆ្ពោះទៅរកព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គតទៅទៀត។
6 ទឹកសមុទ្របានឡើងដល់ច្រមុះទូលបង្គំសេចក្ដីអន្តរាយមករួបរឹតទូលបង្គំមានសារាយមករុំព័ទ្ធក្បាលទូលបង្គំដែរ។
7 ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយទូលបង្គំបានចុះទៅដល់គ្រឹះនៃភ្នំទាំងឡាយទូលបង្គំជាប់ឃុំក្នុងស្ថានមច្ចុរាជរហូតតែព្រះអង្គបានលើកទូលបង្គំឡើងពីរណ្ដៅហើយប្រទានឲ្យទូលបង្គំមានជីវិត។
8 ពេលទូលបង្គំស្រយុតចិត្តយ៉ាងខ្លាំងនោះទូលបង្គំនឹកដល់ព្រះអម្ចាស់ហើយពាក្យអង្វររបស់ទូលបង្គំក៏បានឮទៅដល់ព្រះអង្គឮដល់ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
9 សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែងក្លាយលែងគោរពបម្រើព្រះទាំងនោះទៅ!
10 រីឯទូលបង្គំវិញ ទូលបង្គំនឹងយកយញ្ញបូជាមកថ្វាយព្រះអង្គទាំងច្រៀងអរព្រះគុណព្រះអង្គផង។ទូលបង្គំនឹងថ្វាយតង្វាយស្របតាមពាក្យដែលទូលបង្គំបានបន់ដ្បិតមានតែព្រះអម្ចាស់ទេដែលសង្គ្រោះទូលបង្គំ»។
11 ពេលនោះ ព្រះអម្ចាស់បញ្ជាឲ្យត្រីខ្ជាក់លោកយ៉ូណាសចេញទៅលើគោក។