យ៉ូណាស 2:6-11 KHSV

6 ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ទូលបង្គំសេចក្ដី​អន្តរាយ​មក​រួប‌រឹត​ទូលបង្គំមាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ​ដែរ។

7 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំង‌ឡាយទូលបង្គំ​ជាប់​ឃុំ​ក្នុង​ស្ថាន​មច្ចុរាជ​រហូតតែ​ព្រះ‌អង្គ​បាន​លើក​ទូលបង្គំ​ឡើង​ពី​រណ្ដៅហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត។

8 ពេល​ទូលបង្គំ​ស្រយុត​ចិត្ត​យ៉ាង​ខ្លាំង​នោះទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ហើយ​ពាក្យ​អង្វរ​របស់​ទូលបង្គំក៏​បាន​ឮ​ទៅ​ដល់​ព្រះ‌អង្គឮ​ដល់​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

9 សូម​អស់​អ្នក​ដែល​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយលែង​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៅ!

10 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​យក​យញ្ញ‌បូជាមក​ថ្វាយ​ព្រះ‌អង្គទាំង​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ផង។ទូលបង្គំ​នឹង​ថ្វាយ​តង្វាយស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់ដ្បិត​មាន​តែ​ព្រះ‌អម្ចាស់​ទេដែល​សង្គ្រោះ​ទូលបង្គំ»។

11 ពេល​នោះ ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​ត្រី​ខ្ជាក់​លោក​យ៉ូណាស​ចេញ​ទៅ​លើ​គោក។