យ៉ូណាស 3:7-10 KHSV

7 ព្រះ‌រាជា​ចេញ​បញ្ជា​ឲ្យ​ប្រកាស​ប្រាប់​ប្រជា‌រាស្ត្រ​ក្នុង​ក្រុង​នីនីវេ​ថា៖ «យោង​តាម​រាជ‌ក្រឹត្យ​របស់​ព្រះ‌មហា‌ក្សត្រ និង​អស់​លោក​សព្វ​មុខ​មន្ត្រី សូម​ហាម​មនុស្ស​ទាំង‌ឡាយ​មិន​ឲ្យ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ រីឯ​សត្វ​តូច​ធំ​ក៏​ដូច្នោះ​ដែរ។

8 ទាំង​មនុស្ស ទាំង​សត្វ ត្រូវ​តែ​កាន់​ទុក្ខ។ ចូរ​អង្វរ​រក​ព្រះ‌ជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ម្នាក់ៗ​ត្រូវ​តែ​បោះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​ឃោរ‌ឃៅ ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត

9 ក្រែង​លោ​ព្រះ‌ជាម្ចាស់​ប្រែ​ព្រះ‌ហឫទ័យ​លែង​ព្រះ‌ពិរោធ​ទាស់​នឹង​យើង។ ដូច្នេះ យើង​នឹង​មិន​ត្រូវ​វិនាស​អន្តរាយ​ឡើយ»។

10 ព្រះ‌ជាម្ចាស់​ទត​ឃើញ​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត គឺ​គេ​ប្រែ​ចិត្ត​គំនិត លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន​ចោល ព្រះ‌អង្គ​ក៏​ប្រែ​ព្រះ‌ហឫទ័យ​មិន​ដាក់​ទោស​ពួក​គេ ដូច​ព្រះ‌អង្គ​បាន​សម្រេច​កាល​ពី​មុន​នោះ​ទេ ព្រះ‌អង្គ​មិន​បំផ្លាញ​ពួក​គេ​ចោល​ឡើយ។