យ៉ូណាស 4:1-5 KHSV

1 ពេល​ឃើញ​ដូច្នេះ លោក​យ៉ូណាស​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ លោក​ខឹង​យ៉ាង​ខ្លាំង។

2 លោក​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ឥឡូវ​នេះ ហេតុ‌ការណ៍​កើត​មាន ដូច​ទូលបង្គំ​បាន​សង្ស័យ តាំង​ពី​ទូលបង្គំ​នៅ​ស្រុក​របស់​ទូលបង្គំ​ម៉្លេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​រត់​គេច​ទៅ​ស្រុក​តើស៊ីស ព្រោះ​ទូលបង្គំ​ដឹង​ច្បាស់​ថា ព្រះ‌អង្គ​ជា​ព្រះ​ប្រកប​ទៅ​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ព្រះ‌អង្គ​តែងតែ​អាណិត‌អាសូរ មិន​ឆាប់​ខ្ញាល់ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ហើយ​តែងតែ​ប្រែ​ព្រះ‌ហឫទ័យ មិន​ព្រម​ធ្វើ​ទោស​គេ​ទេ។

3 បពិត្រ​ព្រះ‌អម្ចាស់! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ដក​ជីវិត​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ចង់​ស្លាប់​ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត!»។

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​យ៉ូណាស​វិញ​ថា៖ «តើ​អ្នក​ខឹង​ដូច្នេះ​សម​ឬ​មិន​សម?»។

5 ខណៈ​នោះ លោក​យ៉ូណាស​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង។ លោក​សង់​ខ្ទម​មួយ​តូច ហើយ​អង្គុយ​ក្រោម​ម្លប់ រង់‌ចាំ​មើល​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់​ក្រុង​នីនីវេ។