យ៉ូស្វេ 10:40-43 KHSV

40 លោក​យ៉ូស្វេ​វាយ​លុក​ស្រុក​នោះ​ទាំង​មូល គឺ​វាយ​យក​តំបន់​ភ្នំ តំបន់​ណេកិប តំបន់​វាល​ទំនាប និង​តំបន់​ជម្រាល​ភ្នំ ព្រម​ទាំង​ប្រហារ​ជីវិត​ស្ដេច​របស់​គេ​ទៀត​ផង។ លោក​មិន​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បង្គាប់។

41 លោក​យ៉ូស្វេ​វាយ​លុក​ចាប់​តាំង​ពី​កេដេស-‌បារនា​រហូត​ដល់​ក្រុង​កាសា និង​ចាប់​ពី​តំបន់​កូសែន​ទាំង​មូល​រហូត​ដល់​ក្រុង​គីបៀន។

42 លោក​យ៉ូស្វេ​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​ចាប់​បាន​ស្ដេច​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល រួម​ប្រយុទ្ធ​ជា​មួយ​អ៊ីស្រា‌អែល។

43 បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល វិល​ត្រឡប់​មក​ជំរំ​នៅ​គីល‌កាល់​វិញ។