18 លោកយ៉ូស្វេធ្វើសង្គ្រាមជាមួយស្ដេចទាំងនោះអស់រយៈពេលយ៉ាងយូរ។
19 គ្មានក្រុងណាមួយសុំសន្តិភាពពីជនជាតិអ៊ីស្រាអែលទេ លើកលែងតែជនជាតិហេវី ដែលរស់នៅក្រុងគីបៀនប៉ុណ្ណោះ។ រីឯក្រុងដទៃទៀត ជនជាតិអ៊ីស្រាអែលយកបាន ដោយប្រើកម្លាំងអាវុធទាំងអស់។
20 ព្រះអម្ចាស់បានធ្វើឲ្យប្រជាជននៅស្រុកនោះ មានចិត្តរឹងរូសចង់ធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ដើម្បីឲ្យប្រជាជនអ៊ីស្រាអែលបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះអង្គ ឥតត្រាប្រណីឡើយ គឺសម្លាប់ពួកគេឲ្យវិនាសសូន្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
21 នៅគ្រាដដែលនោះ លោកយ៉ូស្វេលើកទ័ពទៅវាយជនជាតិអាណាក់ ដែលរស់នៅតាមតំបន់ភ្នំ គឺនៅក្រុងហេប្រូន ក្រុងដេបៀរ ក្រុងអាណាប់ ព្រមទាំងនៅតាមតំបន់ភ្នំស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូល។ លោកយ៉ូស្វេបំផ្លាញពួកគេ និងក្រុងរបស់គេ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់
22 គ្មានសេសសល់ជនជាតិអាណាក់ណាម្នាក់ក្នុងស្រុកអ៊ីស្រាអែលឡើយ គឺមានសល់តែនៅក្រុងកាសា ក្រុងកាថ និងក្រុងអាសដូតប៉ុណ្ណោះ។
23 លោកយ៉ូស្វេយកបានស្រុកទាំងមូល ស្របតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ លោកយ៉ូស្វេយកទឹកដីនោះមកចែកឲ្យជនជាតិអ៊ីស្រាអែល ទុកជាមត៌ក តាមកុលសម្ព័ន្ធរបស់ខ្លួន។ បន្ទាប់មក ស្រុកនោះបានសុខសាន្តត្រាណ គ្មានសង្គ្រាមទៀតឡើយ។