7 លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលបានវាយឈ្នះស្ដេចទាំងប៉ុន្មាននៅដែនដីខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ លោកយ៉ូស្វេប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលចែកគ្នា ជាកម្មសិទ្ធិ។
8 ទឹកដីទាំងនោះ មានតំបន់ភ្នំ តំបន់វាលទំនាប តំបន់អារ៉ាបា តំបន់ជម្រាលភ្នំ តំបន់វាលរហោស្ថាន និងតំបន់ណេកិប គឺស្រុករបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
9 រីឯស្ដេចដែលច្បាំងចាញ់ជនជាតិអ៊ីស្រាអែលមានៈ ស្ដេចក្រុងយេរីខូ ស្ដេចក្រុងអៃ ដែលស្ថិតនៅជិតក្រុងបេតអែល
10 ស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន
11 ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស
12 ស្ដេចក្រុងអេក្លូន ស្ដេចក្រុងកេស៊ើរ
13 ស្ដេចក្រុងដេបៀរ ស្ដេចក្រុងកេឌើរ