យ៉ូស្វេ 21:14-20 KHSV

14 ក្រុង​យ៉ាទៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អែសធេ‌ម៉ូរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

15 ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

16 ក្រុង​អាយីន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យូថា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​បេត‌សេមែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

17 ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ពួក​លេវី​ទទួល​បាន​ក្រុង​គីបៀន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

18 ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាល់‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។

19 សរុប​ទាំង​អស់ ក្រុម​បូជា‌ចារ្យ​ដែល​ជា​កូន​ចៅ​លោក​អើរ៉ុន​ទទួល​បាន​ដប់​បី​ក្រុង ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ផង។

20 ពួក​លេវី​ក្នុង​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោក​កេហាត់ ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម តាម​ការ​ចាប់​ឆ្នោត។