15 ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ
16 ក្រុងអាយីន និងវាលស្មៅនៅជុំវិញ ក្រុងយូថា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ប្រាំបួនក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មាន។
17 ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកលេវីទទួលបានក្រុងគីបៀន និងវាលស្មៅនៅជុំវិញ ក្រុងកេបា និងវាលស្មៅនៅជុំវិញ
18 ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។
19 សរុបទាំងអស់ ក្រុមបូជាចារ្យដែលជាកូនចៅលោកអើរ៉ុនទទួលបានដប់បីក្រុង ព្រមទាំងវាលស្មៅនៅជុំវិញផង។
20 ពួកលេវីក្នុងអំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ ទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមការចាប់ឆ្នោត។
21 ពួកគេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺមានក្រុងស៊ីគែម និងវាលស្មៅនៅជុំវិញ ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ