31 ប្រជាជនអ៊ីស្រាអែលគោរពបម្រើព្រះអម្ចាស់ អស់មួយជីវិតរបស់លោកយ៉ូស្វេ។ ក្រោយពីលោកយ៉ូស្វេទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញព្រះអម្ចាស់សម្តែងការអស្ចារ្យទាំងប៉ុន្មាន ដើម្បីជាប្រយោជន៍ដល់អ៊ីស្រាអែល។