23 យុវបុរសទាំងពីរដែលជាអ្នកស៊ើបការណ៍ក៏ចូលទៅក្នុងផ្ទះ ហើយនាំនាងរ៉ាហាប ឪពុកម្ដាយ បងប្អូន និងអស់អ្នកដែលនៅជាមួយនាងចេញមក។ ពួកគេនាំញាតិសន្ដានទាំងអស់របស់នាងឲ្យចេញមក ឲ្យនៅកន្លែងផុតពីគ្រោះថ្នាក់ ក្បែរជំរំអ៊ីស្រាអែល។