1 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ដូចតទៅ:
2 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”»។
3 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកពួកគេតាមរយៈព្យាការីហាកាយ ដូចតទៅ៖
4 «ពេលដំណាក់របស់យើងបាក់បែកនៅឡើយតើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែងដោយឈើដ៏មានតម្លៃដូច្នេះឬ?»។
5 ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
6 អ្នករាល់គ្នាសាបព្រោះច្រើនតែច្រូតបានផលតិចអ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែតអ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅអ្នកធ្វើការទទួលប្រាក់ឈ្នួលតែដូចជាទុកនៅក្នុងថង់កណ្ដាច»។