ហាកាយ 1:12-15 KHSV

12 ព្យាការី​ហាកាយ​បាន​នាំ​យក​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក ទៅ​ជម្រាប​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ព្រម​ទាំង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់។ ពួក​គេ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ ហើយ​កោត​ខ្លាច​ព្រះ‌អម្ចាស់។

13 លោក​ហាកាយ ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14 ព្រះ‌អម្ចាស់​ដាស់​ស្មារតី​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ហើយ​ព្រះ‌អង្គ​ក៏​ដាស់​ស្មារតី​របស់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ដែរ។ ពួក​គេ​នាំ​គ្នា​មក ហើយ​ចាប់​ផ្ដើម​សង់ ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ពួក​គេ

15 នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​មួយ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស។