6 អ្នករាល់គ្នាសាបព្រោះច្រើនតែច្រូតបានផលតិចអ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែតអ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅអ្នកធ្វើការទទួលប្រាក់ឈ្នួលតែដូចជាទុកនៅក្នុងថង់កណ្ដាច»។
7 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
8 ចូរនាំគ្នាឡើងទៅលើភ្នំយកឈើមកសង់ដំណាក់របស់យើង។យើងពេញចិត្តនឹងដំណាក់នេះហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង»នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9 «អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើនតែអ្នករាល់គ្នាទទួលបានតិច។អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះតែយើងបានផ្លុំបំបាត់អស់ទៅ។ហេតុអ្វីបានជាដូច្នេះ?គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយហើយអ្នករាល់គ្នាគិតតែខ្នះខ្នែងពីរឿងផ្ទះសំបែងរបស់ខ្លួន- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
10 ហេតុនេះហើយបានជាមេឃទប់មិនឲ្យមានភ្លៀងធ្លាក់ដីក៏មិនផ្ដល់ភោគផលឲ្យអ្នករាល់គ្នាដែរ។
11 យើងនឹងធ្វើឲ្យកើតរាំងស្ងួតគ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែលើចម្ការទំពាំងបាយជូរ លើចម្ការអូលីវលើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើឥតបង្កើតបានផលអ្វីឡើយ»។
12 ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោក ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ ហើយកោតខ្លាចព្រះអម្ចាស់។