ហាកាយ 2:1-4 KHSV

1 នៅ​ថ្ងៃ​ទី​ម្ភៃ​មួយ ក្នុង​ខែ​ទី​ប្រាំ‌ពីរ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ​ដូច​ត​ទៅ៖

2 «ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា និង​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ព្រម​ទាំង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ថា

3 ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បាន​រួច​ពី​ស្លាប់តើ​នរណា​ធ្លាប់​បាន​ឃើញ​ព្រះ‌ដំណាក់​ដ៏​រុងរឿងកាល​ពី​ជំនាន់​មុន?ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌ដំណាក់​ថ្មីមាន​ភាព​ដូច​ម្ដេច​ដែរ?អ្នក​រាល់​គ្នា​ឃើញ​ថា ព្រះ‌ដំណាក់​ថ្មី​នេះមិន​ល្អ​ទាល់​តែ​សោះ!

4 ឥឡូវ​នេះ សូរ៉ូ‌បាបិល​អើយចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។មហា​បូជា‌ចារ្យ​យេសួរជា​កូន​របស់​លោក​យ៉ូសា‌ដាក​អើយចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ក្នុង​ស្រុក​អើយចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ចូរ​នាំ​គ្នា​ធ្វើ​ការ​ទៅដ្បិត​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ហើយ!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។