1 នៅថ្ងៃទីម្ភៃមួយ ក្នុងខែទីប្រាំពីរ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយដូចតទៅ៖
2 «ចូរប្រាប់សូរ៉ូបាបិល ជាកូនរបស់លោកសាលធាល ទេសាភិបាលរបស់អាណាខេត្តយូដា និងមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនដែលនៅសេសសល់ថា
3 ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿងកាលពីជំនាន់មុន?ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មីមានភាពដូចម្ដេចដែរ?អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះមិនល្អទាល់តែសោះ!
4 ឥឡូវនេះ សូរ៉ូបាបិលអើយចូរមានចិត្តក្លាហានឡើង!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។មហាបូជាចារ្យយេសួរជាកូនរបស់លោកយ៉ូសាដាកអើយចូរមានចិត្តក្លាហានឡើង!ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយចូរមានចិត្តក្លាហានឡើង!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ចូរនាំគ្នាធ្វើការទៅដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
5 ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយអ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីបដូច្នេះ កុំខ្លាចអ្វីឡើយ!»។