14 លោកហាកាយក៏មានប្រសាសន៍ថា៖ប្រជាជននេះក៏ដូច្នោះដែរយើងចាត់ទុកប្រជាជាតិនេះជាសៅហ្មងហើយអ្វីៗដែលពួកគេធ្វើនិងអ្វីៗដែលគេយកមកថ្វាយយើងនៅទីនេះក៏សៅហ្មងដែរ។
15 ឥឡូវនេះ ចូរសង្កេតមើលអំពីហេតុការណ៍ដែលកើតមានចាប់ពីពេលនេះតទៅខាងមុខ។មុនពេលអ្នករាល់គ្នាយកថ្មមកដាក់ត្រួតលើគ្នាដើម្បីសង់ព្រះវិហាររបស់ព្រះអម្ចាស់
16 អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំងនោះឃើញមានតែដប់ថាំងទេ។អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរដើម្បីដួសយកស្រាហាសិបធុងនោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។
17 យើងបានធ្វើឲ្យដំណាំរបស់អ្នករាល់គ្នាខូចខាត ស្រូវអ្នករាល់គ្នាស្កកមានក្រាស៊ី និងមានព្រឹលធ្លាក់មកបំផ្លាញអស់ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនវិលមករកយើងវិញដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18 ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែលកើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួនគឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់ព្រះវិហាររបស់ព្រះអម្ចាស់។ចូរសង្កេតមើលចុះ!
19 នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេសូម្បីតែចម្ការទំពាំងបាយជូរដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវក៏មិនផ្ដល់ភោគផលអ្វីដែរ។ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅយើងនឹងឲ្យពរអ្នករាល់គ្នាបានចម្រុងចម្រើន។
20 នៅថ្ងៃទីម្ភៃបួនដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកហាកាយជាលើកទីពីរថា៖