18 ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែលកើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួនគឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់ព្រះវិហាររបស់ព្រះអម្ចាស់។ចូរសង្កេតមើលចុះ!
19 នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេសូម្បីតែចម្ការទំពាំងបាយជូរដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវក៏មិនផ្ដល់ភោគផលអ្វីដែរ។ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅយើងនឹងឲ្យពរអ្នករាល់គ្នាបានចម្រុងចម្រើន។
20 នៅថ្ងៃទីម្ភៃបួនដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកហាកាយជាលើកទីពីរថា៖
21 ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់អាណាខេត្តយូដាថា:យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក
22 យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយយើងនឹងកម្ទេចកម្លាំងរបស់ប្រជាជាតិនានា។យើងនឹងរំលំរទេះចំបាំងព្រមទាំងអស់អ្នកដែលបររទេះនោះ។យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះបងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
23 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«សូរ៉ូបាបិល ជាកូនរបស់សាលធាលអើយអ្នកជាអ្នកបម្រើរបស់យើង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -នៅថ្ងៃនោះ យើងនឹងតែងតាំងអ្នកឲ្យធ្វើជាត្រារបស់យើងផ្ទាល់ព្រោះយើងបានជ្រើសរើសអ្នកហើយ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។