8 ព្រះចៅស៊ីរូសបញ្ជាឲ្យលោកមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជ្យទ្រព្យ យករបស់ទាំងនោះប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ជនជាតិយូដា។
9 គ្រឿងបរិក្ខារទាំងនោះមានដូចតទៅ: ចានមាសចំនួនសាមសិប ចានប្រាក់ចំនួនមួយពាន់ កាំបិតចំនួនម្ភៃប្រាំបួន
10 ពែងមាសចំនួនសាមសិប ពែងប្រាក់គុណភាពលេខពីរចំនួនបួនរយដប់ និងវត្ថុផ្សេងៗទៀតចំនួនមួយពាន់។
11 សរុបទាំងអស់វត្ថុធ្វើពីមាស និងប្រាក់ មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារបាននាំវត្ថុទាំងនោះទៅជាមួយ នៅពេលជនជាតិអ៊ីស្រាអែល ដែលជាប់ជាឈ្លើយ ចាកចេញពីក្រុងបាប៊ីឡូន វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។