អែសរ៉ា 10:16-22 KHSV

16 ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ យល់​ស្រប​ទាំង​អស់​គ្នា។ លោក​បូជា‌ចារ្យ​អែសរ៉ា​បាន​ជ្រើស​រើស​មេ​ក្រុម​គ្រួសារ​ក្នុង​អំបូរ​នីមួយៗ តាម​ឈ្មោះ​របស់​ពួក​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​ចូល​រួម​ពិនិត្យ​មើល​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ដប់។

17 នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ គេ​បង្ហើយ​ការ​ពិនិត្យ​មើល​សំណុំ​រឿង​របស់​អស់​អ្នក ដែល​រៀប‌ការ​នឹង​ស្ត្រី​សាសន៍​ដទៃ​នោះ។

18 ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ ដែល​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​មាន: កូន​ចៅ​លោក​យេសួរ កូន​ចៅ​លោក​យ៉ូសា‌ដាក និង​កូន​ចៅ​របស់​បង‌ប្អូន​គាត់ គឺ​លោក​ម៉ាសេ‌យ៉ា លោក​អេលា‌ស៊ើរ លោក​យ៉ារីប និង​លោក​កេដា‌លា។

19 ពួក​គេ​បាន​សន្យា​ថា​នឹង​លែង‌លះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ថ្វាយ​ចៀម​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

20 បន្ទាប់​មក មាន​កូន​ចៅ​លោក​អ៊ីម‌មើរ គឺ​លោក​ហាណានី និង​លោក​សេបា‌ឌា

21 កូន​ចៅ​លោក​ហា‌រីម គឺ​លោក​ម៉ាសេ‌យ៉ា លោក​អេលីយ៉ា លោក​សេម៉ាយ៉ា លោក​យេហ៊ី‌អែល និង​លោក​អ៊ូស៊ី‌យ៉ា

22 កូន​ចៅ​លោក​ប៉ាស‌ហ៊ើរ គឺ​លោក​អេលី‌យ៉ូណៃ លោក​ម៉ាសេ‌យ៉ា លោក​អ៊ីស្មា‌អែល លោក​នេថា‌នេល លោក​យ៉ូសា‌បាដ និង​លោក​អេ‌ឡា‌សារ។