1 ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលមកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។
2 អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ:
3 កូនចៅរបស់លោកប៉ារ៉ូសមាន ២ ១៧២នាក់
4 កូនចៅរបស់លោកសេផាធាមាន ៣៧២នាក់