62 អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ* ដែលពុំអាចបំពេញមុខងារជាបូជាចារ្យបានឡើយ។
63 លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរីម និងធូមីម*ជាមុនសិន។
64 សហគមន៍ទាំងមូលមានចំនួន៤២ ៣៦០ នាក់
65 ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេដែលមានចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចម្រៀងប្រុសស្រី២០០ នាក់។
66 មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល
67 អូដ្ឋ៤៣៥ក្បាល និងលា ៦ ៧២០ក្បាល។
68 ពេលមកដល់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។