អែសរ៉ា 2:63-69 KHSV

63 លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក​សួរ​យូរីម និង​ធូមីម*​ជា​មុន​សិន។

64 សហគមន៍​ទាំង​មូល​មាន​ចំនួន​៤២ ៣៦០ នាក់

65 ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចម្រៀង​ប្រុស​ស្រី​២០០ នាក់។

66 មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល

67 អូដ្ឋ​៤៣៥​ក្បាល និង​លា ៦ ៧២០​ក្បាល។

68 ពេល​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។

69 ពួក​គេ​ថ្វាយ​សម្រាប់​ការ​សង់​ព្រះ‌វិហារ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។