1 ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា “ប្រជាជនអ៊ីស្រាអែល ក្រុមបូជាចារ្យ និងក្រុមលេវី មិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និងជនជាតិអាម៉ូរី។
2 ពួកគេ និងកូនប្រុសរបស់គេ បានយកកូនស្រីរបស់ជនជាតិទាំងនោះមកធ្វើជាប្រពន្ធ ជាហេតុធ្វើឲ្យជាតិដ៏វិសុទ្ធ លាយជាមួយជាតិសាសន៍នៅក្នុងស្រុកនោះ។ ពួកមេដឹកនាំ និងពួកគ្រប់គ្រងនាំគ្នាប្រព្រឹត្តអំពើក្បត់នេះមុនគេ”។
3 ពេលឮពាក្យទាំងនេះ ខ្ញុំហែកអាវធំ និងសម្លៀកបំពាក់របស់ខ្ញុំ ខ្ញុំបោចសក់ និងបោចពុកចង្កាខ្លួនឯង ហើយអង្គុយកើតទុក្ខ។
4 អស់អ្នកដែលខ្លាចព្រះនៃជនជាតិអ៊ីស្រាអែល ដាក់ទោសជនជាតិយូដាជាប់ជាឈ្លើយ ដែលត្រឡប់មកវិញ ហើយប្រព្រឹត្តអំពើក្បត់បែបនេះ ក៏នាំគ្នាមកអង្គុយជុំវិញខ្ញុំដែរ។ ខ្ញុំអង្គុយបែបនេះ រហូតដល់ពេលថ្វាយតង្វាយល្ងាច។