ទីតុស 1:13-16 KHSV

13 ពាក្យ​នេះ​ពិត​ណាស់! ដូច្នេះ ត្រូវ​ស្ដី​បន្ទោស​គេ​យ៉ាង​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ

14 កុំ​ឲ្យ​ជាប់​ចិត្ត​នឹង​រឿង​ព្រេង​របស់​សាសន៍​យូដា និង​ជាប់​ចិត្ត​ទៅ​លើ​បទ‌បញ្ជា​ផ្សេងៗ​របស់​ពួក​អ្នក ដែល​បាន​ងាក​ចេញ​ពី​សេចក្ដី​ពិត​បាន​តែង​នោះ​ឡើយ។

15 ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​បរិសុទ្ធ រីឯ​អ្នក​ដែល​មាន​ចិត្ត​សៅ‌ហ្មង និង​មិន​ជឿ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មិន​បរិសុទ្ធ ព្រោះ​ប្រាជ្ញា និង​មន‌សិការ​របស់​គេ​សុទ្ធ​តែ​សៅ‌ហ្មង។

16 គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ‌ជាម្ចាស់​ហើយ ប៉ុន្តែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ល្អ​បាន​ឡើយ។