ទីតុស 2:3-9 KHSV

3 រីឯ​លោក​យាយ​ចាស់ៗ​វិញ ក៏​ដូច្នោះ​ដែរ ចូរ​ជម្រាប​គាត់​ឲ្យ​កាន់​កិរិយា​មារយាទ សម​ជា​អ្នក​ដែល​មាន​ជីវិត​ដ៏‌វិសុទ្ធ* កុំ​ឲ្យ​និយាយ​មួល​បង្កាច់​គេ ឬ​ចំណូល​ស្រា​ឡើយ។ គាត់​ត្រូវ​ចេះ​ផ្ដល់​យោបល់​ល្អៗ

4 ដើម្បី​ជួយ​អប់រំ​ស្ត្រីៗ​ដែល​នៅ​ក្មេង​ឲ្យ​ចេះ​ស្រឡាញ់​ស្វាមី និង​ស្រឡាញ់​កូន​របស់​ខ្លួន

5 ឲ្យ​មាន​ចិត្ត​ធ្ងន់ មាន​ចរិយា​បរិសុទ្ធ យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង មាន​ចិត្ត​ល្អ គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​មួល​បង្កាច់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បាន​ឡើយ។

6 រីឯ​ពួក​យុវជន​វិញ ចូរ​ដាស់‌តឿន​គេ​ឲ្យ​មាន​ចិត្ត​ធ្ងន់​គ្រប់​វិស័យ​ទាំង​អស់។

7 ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ធ្វើ​ជា​គំរូ​ដល់​គេ គឺ​បង្រៀន​គេ​យ៉ាង​ស្អាត‌ស្អំ និង​ថ្លៃ‌ថ្នូរ

8 និយាយ​ពាក្យ​សម្ដី​ត្រឹម​ត្រូវ ដែល​រក​រិះគន់​មិន​កើត។ ធ្វើ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​បាក់​មុខ ព្រោះ​គេ​រក​អ្វី​និយាយ​អាក្រក់​ពី​យើង​មិន​បាន។

9 ចូរ​ប្រាប់​បង‌ប្អូន ដែល​ជា​ខ្ញុំ​បម្រើ ឲ្យ​ស្ដាប់​បង្គាប់​ម្ចាស់​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ត្រូវ​ធ្វើ​ឲ្យ​ម្ចាស់​ពេញ​ចិត្ត មិន​ត្រូវ​ជំទាស់​នឹង​គាត់