4 ដើម្បីជួយអប់រំស្ត្រីៗដែលនៅក្មេងឲ្យចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន
5 ឲ្យមានចិត្តធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្តទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្តល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះ គ្មាននរណាអាចមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។
6 រីឯពួកយុវជនវិញ ចូរដាស់តឿនគេឲ្យមានចិត្តធ្ងន់គ្រប់វិស័យទាំងអស់។
7 ចូរប្រព្រឹត្តអំពើល្អ ធ្វើជាគំរូដល់គេ គឺបង្រៀនគេយ៉ាងស្អាតស្អំ និងថ្លៃថ្នូរ
8 និយាយពាក្យសម្ដីត្រឹមត្រូវ ដែលរករិះគន់មិនកើត។ ធ្វើដូច្នេះ ពួកអ្នកប្រឆាំងនឹងបាក់មុខ ព្រោះគេរកអ្វីនិយាយអាក្រក់ពីយើងមិនបាន។
9 ចូរប្រាប់បងប្អូន ដែលជាខ្ញុំបម្រើ ឲ្យស្ដាប់បង្គាប់ម្ចាស់រៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់ត្រូវធ្វើឲ្យម្ចាស់ពេញចិត្ត មិនត្រូវជំទាស់នឹងគាត់
10 មិនត្រូវគៃបន្លំយកអ្វីពីម្ចាស់ឡើយ ផ្ទុយទៅវិញ ត្រូវសម្តែងចិត្តល្អស្មោះត្រង់ទាំងស្រុងជានិច្ច ដើម្បីលើកកិត្តិយសសេចក្ដីបង្រៀនអំពីព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង ក្នុងគ្រប់កិច្ចការទាំងអស់។