ទីតុស 3:8-14 KHSV

8 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត បញ្ជាក់​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌ជាម្ចាស់ ខិត‌ខំ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ។ ការ​នេះ​ហើយ​ដែល​ល្អ​ប្រសើរ និង​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក!

9 ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​លេលា ជជែក​អំពី​បញ្ជី​វង្ស​ត្រកូល ចៀស‌វាង​ទាស់‌ទែង​គ្នា និង​ឈ្លោះ​ប្រកែក​គ្នា​អំពី​ក្រឹត្យ‌វិន័យ* ដ្បិត​ការ​ទាំង​នេះ​ឥត​មាន​ផល​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់។

10 ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ត្រូវ​ព្រមាន​គេ​មួយ​លើក​ជា​ពីរ​លើក ហើយ​បណ្ដេញ​គេ​ឲ្យ​ចេញ​ទៅ

11 ដោយ​ដឹង​ថា ជន​ប្រភេទ​នេះ​ជា​មនុស្ស​ខូច គេ​ប្រព្រឹត្ត​អំពើ​បាប និង​ដាក់​ទោស​ខ្លួន​ឯង។

12 ខ្ញុំ​ចាត់​លោក​អើតេ‌ម៉ាស ឬ​លោក​ទីឃី‌កុស​ឲ្យ​មក​រក​អ្នក។ កាល​ណា​គាត់​មក​ដល់ ចូរ​លៃ‌លក​ទៅ​រក​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​កុំ​បី​ខាន ដ្បិត​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា នឹង​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​ត្រជាក់។

13 ចូរ​លៃ‌លក​ផ្គត់‌ផ្គង់​លោក​មេធាវី​សេណាស និង​លោក​អប៉ូ‌ឡូស ឲ្យ​បន្ត​ដំណើរ​ទៅ​ផង កុំ​ឲ្យ​លោក​ទាំង​ពីរ​ខ្វះ​ខាត​អ្វី​ឡើយ។

14 ត្រូវ​ឲ្យ​បង‌ប្អូន​យើង​រៀន​ប្រព្រឹត្ត​អំពើ​ល្អ ឲ្យ​បាន​ប្រសើរ​លើស​គេ ដើម្បី​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំ‌បាច់​ផ្សេងៗ កុំ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​មិន​បង្កើត​ផល។