លូកា 1:49-55 KHSV

49 ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​សម្តែងការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។ព្រះ‌នាម​របស់​ព្រះ‌អង្គ​ពិត​ជា​វិសុទ្ធ*​មែន!

50 ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គនៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ

51 ទ្រង់​បាន​សម្តែង​ឫទ្ធិ‌បារមីកំចាត់​មនុស្ស​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ

52 ទ្រង់​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែងហើយ​ទ្រង់​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។

53 ទ្រង់​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លានហើយ​បណ្ដេញ​ពួក​អ្នក​មានឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ។

54 ព្រះ‌អង្គ​បាន​ជួយ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែលជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គហើយ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា

55 ដល់​លោក​អប្រាហាំ និង​ពូជ‌ពង្ស​របស់​លោកជា‌និច្ច​ត​រៀង​ទៅដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើងឥត​ភ្លេច​សោះ​ឡើយ»។