លូកា 15:29-32 KHSV

29 កូន​ច្បង​និយាយ​ទៅ​ឪពុក​ថា “ខ្ញុំ​បាន​នៅ​បម្រើ​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មិន​ដែល​ធ្វើ​ខុស​នឹង​បទ‌បញ្ជា​របស់​លោក​ត្រង់​ណា​ឡើយ តែ​លោក​មិន​ដែល​ឲ្យ​កូន​ពពែ ដើម្បី​ឲ្យ​ខ្ញុំ​កាប់​ជប់‌លៀង​ជា​មួយ​មិត្ត‌ភក្ដិ​ទាល់​តែ​សោះ សូម្បី​តែ​មួយ​ក៏​មិន​ដែល​ផង។

30 ពេល​កូន​លោក​ត្រឡប់​មក​វិញ លោក​បាន​កាប់​កូន​គោ​បំប៉ន​ទទួល​វា មើល៍ វា​នេះ បាន​បំផ្លាញ​ទ្រព្យ‌សម្បត្តិ​លោក​ទាំង​អស់​ជា​មួយ​ស្រី​ញី”។

31 ឪពុក​និយាយ​ទៅ​កូន​ថា “កូន​អើយ ឯង​នៅ​ជា​មួយ​ឪពុក​ជា‌និច្ច​រហូត​ណា​កូន អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។

32 យើង​ត្រូវ​តែ​សប្បាយ​រីក‌រាយ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​ទៅ​នោះ ឥឡូវ​នេះ រស់​ឡើង​វិញ​ហើយ។ វា​បាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ”»។