27 អ្នកមាននោះអង្វរថា “លោកឪពុកអើយ! សូមលោកឪពុកមេត្តាចាត់ឡាសារឲ្យទៅផ្ទះឪពុកខ្ញុំផង
28 ខ្ញុំមានបងប្អូនប្រាំនាក់។ សូមឲ្យឡាសារទៅប្រាប់គេឲ្យដឹងខ្លួន កុំឲ្យគេមកកន្លែងរងទុក្ខទារុណកម្មនេះ”។
29 លោកអប្រាហាំឆ្លើយថា “បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ពួកព្យាការីហើយ ឲ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ”។
30 អ្នកមានតបទៅលោកអប្រាហាំថា “ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្តគំនិត”។
31 ប៉ុន្តែ លោកអប្រាហាំឆ្លើយតបវិញថា “ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ព្យាការីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ”»។