១ ពេត្រុស 1:19-25 KHSV

19 គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រិស្ដ* ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។

20 ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​តាំង​ព្រះ‌គ្រិស្ដ មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង‌ប្អូន។

21 តាម​រយៈ​ព្រះ‌គ្រិស្ដ បង‌ប្អូន​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុងរឿង​មក​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ‌ជា‌ម្ចាស់។

22 បង‌ប្អូន​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​បរិសុទ្ធ*​ដោយ​ស្ដាប់​តាម​សេចក្ដី​ពិត ដើម្បី​ឲ្យ​បង‌ប្អូន​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះ‌ស្ម័គ្រ ដូច​បង‌ប្អូន​បង្កើត។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ទៅ។

23 ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​បង‌ប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ ព្រះ‌បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប

24 ដ្បិត​មនុស្ស​គ្រប់ៗ​រូប​ប្រៀប​បាន​នឹង​ស្មៅ រីឯ​សិរី‌រុងរឿង​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​បាន​នឹង​ផ្កា ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​រុះ‌រោយ​ដែរ

25 ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច។ព្រះ‌បន្ទូល​នេះ គឺ​ជា​ដំណឹង‌ល្អ* ដែល​គេ​បាន​នាំ​យក​មក​ជូន​បង‌ប្អូន។