១ ពេត្រុស 5:10-14 KHSV

10 បន្ទាប់​ពី​បង‌ប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជា‌ម្ចាស់​ប្រកប​ដោយ​ព្រះ‌គុណ​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន ឲ្យ​ទទួល​សិរី‌រុងរឿង​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ* ព្រះ‌អង្គ​នឹង​លើក​បង‌ប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បង‌ប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បង‌ប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។

11 សូម​ឲ្យ​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្ដា សូម​លើក​តម្កើង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

12 ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បង‌ប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ានជា​អ្នក​ស្មោះ​ត្រង់​បាន​ជួយ ដើម្បី​លើក​ទឹក​ចិត្ត​បង‌ប្អូន និង​បញ្ជាក់​ប្រាប់​បង‌ប្អូន​ថា បង‌ប្អូន​ពិត​ជា​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់​មែន។

13 ក្រុម‌ជំនុំ*​នៅ​ក្រុង​បាប៊ី‌ឡូន សូម​ជម្រាប​សួរ​មក​បង‌ប្អូន ហើយ​លោក​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។

14 ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល។សូម​ឲ្យ​បង‌ប្អូន​ទាំង​អស់ ដែល​រួម​រស់​នឹង​ព្រះ‌គ្រិស្ដ* បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។