1 ព្រះបន្ទូលដែលផ្ដល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់
2 (ដ្បិតជីវិតនេះបានលេចមកឲ្យយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និងសូមជូនដំណឹងមកបងប្អូន អំពីជីវិតអស់កល្បជានិច្ចខដែលបែរទៅរក ព្រះបិតា និងលេចមកឲ្យយើងឃើញ)។
3 យើងសូមជូនដំណឹងអំពីព្រះបន្ទូលដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីឲ្យបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និងជាមួយព្រះយេស៊ូគ្រិស្ដ* ជាព្រះបុត្រារបស់ព្រះអង្គ។
4 យើងសរសេរសេចក្ដីទាំងនេះមកជូនបងប្អូន ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។
5 ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រិស្ដ* ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅ: ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។