១ យ៉ូហាន 5:17-21 KHSV

17 អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់ ប៉ុន្តែ មាន​អំពើ​បាប​ខ្លះ​មិន​បណ្ដាល​ឲ្យ​ស្លាប់​ឡើយ។

18 យើង​ដឹង​ហើយ​ថា អ្នក​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ដ្បិត​ព្រះ‌បុត្រា​ដែល​កើត​ពី​ព្រះ‌ជា‌ម្ចាស់​មក ទ្រង់​ការពារ​អ្នក​នោះ ហើយ​មារ*​កំណាច​ពុំ​អាច​យាយី​គេ​បាន​ឡើយ។

19 យើង​ដឹង​ថា យើង​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ រីឯ​មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មារ​កំណាច។

20 យើង​ក៏​ដឹង​ដែរ​ថា ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​បាន​យាង​មក ទ្រង់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ‌គ្រិស្ដ* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ហើយ​ដែល​ជា​ព្រះ‌ជា‌ម្ចាស់​ដ៏​ពិត​ប្រាកដ ព្រះ‌អង្គ​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។

21 កូន​ចៅ​អើយ ចូរ​ចៀស​ឲ្យ​ផុត​ពី​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ។