២ ធីម៉ូថេ 4:1-4 KHSV

1 ខ្ញុំ​សុំ​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌គ្រិស្ដ‌យេស៊ូ ដែល​នឹង​វិនិច្ឆ័យ​ទោស​ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ដែល​យាង​មក​យ៉ាង​ឱឡា‌រិក ដើម្បី​គ្រង​រាជ្យនោះ​ថា

2 ចូរ​ប្រកាស​ព្រះ‌បន្ទូល ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ត​អត់‌ធ្មត់​គ្រប់​ចំពូក

3 ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​គ្រូ​មក​បង្រៀន​តាម​ទំនើង​ចិត្តរបស់​គេ គ្រាន់​តែ​ឲ្យ​ពីរោះ​ត្រចៀក​ប៉ុណ្ណោះ។

4 គេ​ងាក​ចេញ​ពី​សេចក្ដី​ពិត ហើយ​បែរ​ទៅ​ស្ដាប់​រឿង​ព្រេង​និទាន​វិញ។