1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកប្អូនកៃយុសជាទីស្រឡាញ់ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។
2 ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរឲ្យប្អូនបានប្រកបដោយសេចក្ដីសុខគ្រប់ចំពូកទាំងអស់ គឺឲ្យប្អូនមានសុខភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។
3 នៅពេលបងប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថា ប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិត ដូចប្អូនប្រតិបត្តិតាមសេចក្ដីពិតជានិច្ចនោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។
4 គ្មានអ្វីអាចធ្វើឲ្យខ្ញុំមានអំណរខ្លាំងជាងបានឮថា កូនចៅរបស់ខ្ញុំប្រតិបត្តិតាមសេចក្ដីពិតនោះឡើយ។
5 ប្អូនជាទីស្រឡាញ់ ប្អូនប្រព្រឹត្តស្របតាមជំនឿរបស់ប្អូនមែន គឺបានជួយទំនុកបម្រុងបងប្អូនយើង ទោះបីគេជាជនបរទេសក៏ដោយ។
6 បងប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខក្រុមជំនុំ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ផង