10 ដូច្នេះ កាលខ្ញុំមកដល់ ខ្ញុំនឹងរំឭកពីអំពើដែលគាត់បានប្រព្រឹត្ត គឺគាត់ដើរនិយាយបរិហារអាក្រក់ពីយើង។ មិនតែប៉ុណ្ណោះសោត គាត់បានបដិសេធមិនព្រមទទួលបងប្អូនយើងទេ ព្រមទាំងឃាត់ឃាំងអស់អ្នកដែលចង់ទទួល មិនឲ្យទទួល និងដេញគេចេញពីក្រុមជំនុំថែមទៀតផង។
11 ប្អូនជាទីស្រឡាញ់ កុំយកតម្រាប់តាមអំពើអាក្រក់ឡើយ សូមយកតម្រាប់តាមអំពើល្អវិញ។ អ្នកណាប្រព្រឹត្តអំពើល្អ អ្នកនោះកើតមកពីព្រះជាម្ចាស់ រីឯអ្នកប្រព្រឹត្តអំពើអាក្រក់ ពុំដែលបានឃើញព្រះជាម្ចាស់ឡើយ។
12 ចំណែកឯដេមេទ្រាសវិញ ពួកបងប្អូនបាននិយាយល្អពីគាត់គ្រប់ៗគ្នា ហើយសូម្បីតែសេចក្ដីពិតផ្ទាល់ ក៏បានផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ។ រីឯយើងវិញ យើងសុំផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ ប្អូនដឹងស្រាប់ហើយថា សក្ខីភាពរបស់យើងជាសេចក្ដីពិត។
13 ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវសរសេរផ្ញើមក តែខ្ញុំមិនចង់សរសេរដោយទឹកខ្មៅ និងស្លាបប៉ាកកាទេ។
14 ខ្ញុំសង្ឃឹមថានឹងបានមកជួបប្អូនក្នុងពេលឆាប់ៗខាងមុខ ហើយយើងនឹងនិយាយជាមួយគ្នាផ្ទាល់មាត់តែម្ដង។
15 សូមឲ្យប្អូនបានប្រកបដោយសេចក្ដីសុខសាន្ត!មិត្តភក្ដិទាំងអស់ក៏សូមជម្រាបសួរមកប្អូនដែរ។ សូមជម្រាបសួរមកមិត្តភក្ដិគ្រប់ៗរូប ដែលនៅទីនេះផង។