6 បងប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខក្រុមជំនុំ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ផង
7 ដ្បិតគេធ្វើដំណើរទៅនោះ ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់ហ្នឹងហើយ ហើយគេពុំបានទទួលអ្វីពីសាសន៍ដទៃទេ។
8 ដូច្នេះ យើងត្រូវតែជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។
9 ខ្ញុំបានផ្ញើសំបុត្រដ៏ខ្លីមកជូនក្រុមជំនុំ* តែឌីអូត្រែបដែលចូលចិត្តធ្វើធំជាងគេ ពុំព្រមទទួលស្គាល់យើងទេ។
10 ដូច្នេះ កាលខ្ញុំមកដល់ ខ្ញុំនឹងរំឭកពីអំពើដែលគាត់បានប្រព្រឹត្ត គឺគាត់ដើរនិយាយបរិហារអាក្រក់ពីយើង។ មិនតែប៉ុណ្ណោះសោត គាត់បានបដិសេធមិនព្រមទទួលបងប្អូនយើងទេ ព្រមទាំងឃាត់ឃាំងអស់អ្នកដែលចង់ទទួល មិនឲ្យទទួល និងដេញគេចេញពីក្រុមជំនុំថែមទៀតផង។
11 ប្អូនជាទីស្រឡាញ់ កុំយកតម្រាប់តាមអំពើអាក្រក់ឡើយ សូមយកតម្រាប់តាមអំពើល្អវិញ។ អ្នកណាប្រព្រឹត្តអំពើល្អ អ្នកនោះកើតមកពីព្រះជាម្ចាស់ រីឯអ្នកប្រព្រឹត្តអំពើអាក្រក់ ពុំដែលបានឃើញព្រះជាម្ចាស់ឡើយ។
12 ចំណែកឯដេមេទ្រាសវិញ ពួកបងប្អូនបាននិយាយល្អពីគាត់គ្រប់ៗគ្នា ហើយសូម្បីតែសេចក្ដីពិតផ្ទាល់ ក៏បានផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ។ រីឯយើងវិញ យើងសុំផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ ប្អូនដឹងស្រាប់ហើយថា សក្ខីភាពរបស់យើងជាសេចក្ដីពិត។