12 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ទោះបើគេមានពេញកំឡាំង ហើយមានគ្នាច្រើនផងក៏ដោយ គង់តែគេនឹងត្រូវកាត់ចុះ ហើយកន្លងបាត់ទៅ អញបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ
13 ឥឡូវនេះ អញនឹងបំបាក់នឹមរបស់គេចេញពីឯង ហើយបណ្តាច់ចំណងឯងផង។
14 ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរឯងថា ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ អញនឹងកាត់អស់ទាំងរូបឆ្លាក់ និងរូបសិតពីវិហាររបស់ព្រះទាំងប៉ុន្មាននៃឯងចេញ ហើយនឹងរៀបចំផ្នូរឯង ដ្បិតឯងគំរក់ណាស់។
15 មើលន៍ នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែលដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីងហើយ។