9 ចូរចាប់យករបឹបជាប្រាក់ជាមាសចុះ ដ្បិតរបស់ទ្រព្យមិនចេះអស់មិនចេះហើយទេ សុទ្ធតែជាប្រដាប់ប្រដាយ៉ាងល្អវិសេស
10 ទីក្រុងនៅទទេ ក៏សោះសូន្យ ហើយខូចបង់ ឯចិត្តមនុស្សក៏រលាយទៅ ហើយជង្គង់គេប្រដំគ្នា គ្រប់ទាំងចង្កេះចុកសៀត ហើយមុខគេទាំងអស់ក៏ស្លេកស្លាំង
11 តើរូងសិង្ហនោះបាត់ទៅឯណា គឺជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ ហើយសិង្ហឈ្មោល សិង្ហញីបានដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ
12 ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចំអែតកូន ក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងបំពេញគុហារបស់វាដោយរំពា ហើយរូងវាដោយសាច់សត្វ
13 ឯព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នែ អញទាស់នឹងឯង អញនឹងដុតអស់ទាំងរទេះចំបាំងរបស់ឯង ឲ្យឡើងជាផ្សែង ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង អញនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដីចេញ ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។