នាងអេសធើរ 2:16-22 KHOV

16 គេ​ក៏​នាំ​អេសធើរ​ចូល​ទៅ​ថ្វាយ​ស្តេច​អ័ហា‌ស៊ូរុស នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ នៅ​ខែ​ទី​១០ គឺ​ជា​ខែ​បុស្ស ក្នុង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ទ្រង់

17 ស្តេច​ទ្រង់​ក៏​ស្រឡាញ់​អេសធើរ​លើស​ជាង​ស្ត្រី​ឯ​ទៀត ហើយ​នាង​ទទួល​បាន​ព្រះ‌គុណ និង​សេចក្ដី​ប្រោស‌ប្រាណ នៅ​ចំពោះ​ទ្រង់ លើស​ជាង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បំពាក់​មកុដ‌រាជ្យ តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី​ជំនួស​វ៉ាសធី

18 រួច​ស្តេច​ទ្រង់​ជប់‌លៀង​ជា​យ៉ាង​ធំ ដល់​អស់​ទាំង​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ជំនិត​ទ្រង់​ទាំង​អស់ គឺ​ជា​ការ​ជប់‌លៀង​របស់​អេសធើរ ទ្រង់​ក៏​បោស ឲ្យ​មនុស្ស​នៅ​គ្រប់​ខេត្ត​បាន​ឈប់​សំរាក ហើយ​ទ្រង់​ដាក់​ទាន តាម​សណ្ឋាន​ស្តេច។

19 លុះ​ដល់​ពួក​នាង​ក្រមុំ​បាន​ប្រជុំ​គ្នា​លើក​ទី​២ នោះ​ម៉ា‌ដេកាយ​គាត់​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង

20 ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង ពី​គ្រួ និង​ពី​ជំនួរ​វង្ស​របស់​ខ្លួន​ទេ តាម​បង្គាប់​របស់​ម៉ា‌ដេកាយ ពី​ព្រោះ​នាង​នៅ​តែ​ស្តាប់​បង្គាប់​ម៉ា‌ដេកាយ ដូច​នៅ​គ្រា​ដែល​គាត់​ចិញ្ចឹម​នៅ​ឡើយ

21 រីឯ​នៅ​គ្រា​នោះ កាល​ម៉ា‌ដេកាយ​កំពុង​តែ​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង នោះ​មាន​ភ្នាក់‌ងារ​របស់​ស្តេច​២​នាក់ ឈ្មោះ​ប៊ីកថាន និង​ថេរែស ក្នុង​ពួក​អ្នក​ចាំ​យាម​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​មាន​សេចក្ដី​កំហឹង ហើយ​រក​ឱកាស​ដល់​ព្រះ‌ជន្ម​ស្តេច​អ័ហា‌ស៊ូរុស

22 រឿង​នោះ​ក៏​បាន​ដឹង​ដល់​ម៉ា‌ដេកាយ ហើយ​គាត់​ទូល​អេសធើរ​ជា​អគ្គ‌មហេសី រួច​អេសធើរ នាង​ទូល​ដល់​ស្តេច ដោយ​នូវ​ឈ្មោះ​ម៉ា‌ដេកាយ