10 ដូច្នោះ ស្តេចទ្រង់ដោះព្រះទំរង់ពីព្រះហស្តប្រគល់ដល់ហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ជាខ្មាំងសត្រូវពួកយូដា
11 ដោយព្រះបន្ទូលថា ប្រាក់នោះយើងបានអនុញ្ញាតឲ្យអ្នកហើយ ព្រមទាំងសាសន៍នោះផង ដើម្បីឲ្យអ្នកធ្វើដល់គេ តាមតែគិតឃើញថាល្អចុះ។
12 នៅថ្ងៃ១៣ខែចេត្រ គេបានហៅពួកស្មៀនហ្លួងមក កត់គ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកចៅហ្វាយខេត្តរបស់ស្តេច ពួកចៅហ្វាយដែលត្រួតនៅគ្រប់តែស្រុក និងពួកមេនៃគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកដោយនូវព្រះនាមស្តេចអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទំរង់របស់ស្តេចដែរ
13 ហើយគេផ្ញើសំបុត្រទាំងនោះ ទៅគ្រប់ទាំងខេត្តរបស់ស្តេច ដោយសារពួកអ្នករត់សំបុត្រ បង្គាប់ឲ្យបំផ្លាញសំឡាប់ ហើយធ្វើឲ្យពួកសាសន៍យូដាទាំងអស់វិនាសបង់ ទោះទាំងចាស់ទាំងក្មេង និងកូនង៉ែត ហើយស្ត្រីៗផង ក្នុងរវាង១ថ្ងៃកំណត់នោះ ដែលត្រូវជាថ្ងៃ១៣ខែ១២ គឺជាខែផល្គុន ព្រមទាំងរឹបជាន់យកទ្រព្យសម្បត្តិគេផង
14 ឯសំបុត្រទាំងនោះមានចម្លងព្រះរាជឱង្ការ ដែលត្រូវប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ នៅអស់ទាំងខេត្តផង ឲ្យគេបានប្រុងប្រៀបជាស្រេចនៅថ្ងៃនោះ
15 ពួករត់សំបុត្រក៏ចេញទៅជាប្រញាប់ តាមបង្គាប់របស់ស្តេច ហើយព្រះរាជឱង្ការនោះបានប្រកាសប្រាប់ នៅក្នុងស៊ូសាន ជាក្រុងហ្លួងដែរ រួចស្តេច និងហាម៉ានក៏នាំគ្នាបរិភោគស្រា តែទីក្រុងស៊ូសានមានសេចក្ដីស្រឡាំងកាំងនៅ។