4 ពួកស្រីបំរើ និងពួកភ្នាក់ងាររបស់អគ្គមហេសី នាងអេសធើរ ក៏មកទូលសេចក្ដីនោះដល់ព្រះនាង ដូច្នេះ ព្រះនាងមានសេចក្ដីថប់ព្រួយជាខ្លាំង ក៏ផ្ញើសំលៀកបំពាក់ទៅជូនដល់ម៉ាដេកាយ ដើម្បីឲ្យគាត់បានផ្លាស់សំពត់ធ្មៃចេញ តែគាត់មិនព្រមទទួលទេ
5 អេសធើរក៏ហៅហាថាក់ ជាភ្នាក់ងាររបស់ស្តេច ដែលទ្រង់បានដំរូវឲ្យបំរើព្រះនាងមកបង្គាប់ឲ្យទៅឯម៉ាដេកាយ ដើម្បីនឹងសួរឲ្យដឹងពីរឿងនោះ ហើយពីហេតុអ្វីបានជាកើតដូច្នេះ
6 ហាថាក់ក៏ចេញទៅឯម៉ាដេកាយ នៅត្រង់ទីធ្លាក្រុង ដែលនៅមុខព្រះរាជវាំង
7 ហើយម៉ាដេកាយប្រាប់គាត់ ពីគ្រប់ទាំងដំណើរដែលបានកើតមកដល់ខ្លួន និងពីចំនួនប្រាក់ដែលហាម៉ានបានសន្យាបញ្ចេញទៅឯឃ្លាំងហ្លួងទាំងប៉ុន្មាន ឲ្យបានបំផ្លាញដល់ពួកសាសន៍យូដា
8 ក៏ឲ្យសំណៅព្រះរាជឱង្ការ១ច្បាប់ ជាសេចក្ដីដែលបានប្រកាសប្រាប់នៅក្រុងស៊ូសាន បង្គាប់ឲ្យសំឡាប់គេ ដល់ភ្នាក់ងារនោះ ឲ្យនាំយកទៅបង្ហាញដល់អេសធើរ ហើយរាប់រៀបទូលព្រះនាងឲ្យជ្រាប ព្រមទាំងផ្តាំ ឲ្យព្រះនាងចូលទៅ ទូលអង្វរចំពោះស្តេច ថ្វាយពាក្យសំណូមជំនួសសាសន៍របស់ខ្លួនផង។
9 ហាថាក់ក៏ទៅក្រាបទូលដល់អេសធើរ តាមពាក្យរបស់ម៉ាដេកាយ
10 រួចអេសធើរមានសវនីយ៍នឹងហាថាក់ផ្តាំឲ្យទៅជំរាបម៉ាដេកាយថា